Thursday, August 22, 2019

សត្វ​លា​ដើរ​រាតត្បាត​ភូមិ Oatman រដ្ឋ Arizona សហរដ្ឋ​អាមេរិក សត្វ​លា​ដើរ​រាតត្បាត​ភូមិ Oatman រដ្ឋ Arizona សហរដ្ឋ​អាមេរិក។ សត្វ​លា​តូចៗ ដែល​ជា​រឿយៗ​គេ​ថា​ហៅ burros នៅ​ក្នុង​រដ្ឋ Arizona សហរដ្ឋ​អាមេរិក ប្រហែល​ជា​មើល​ទៅ​ស្អាត​គួរ​ឲ្យ​ទាក់ទាញ ប៉ុន្តែ​ពួកវា​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​ពលរដ្ឋ និង​សត្វ​នៅ​ក្នុង​តំបន់​ដែល​ពួកវា​រស់នៅ។ សត្វ​លា​ព្រៃ​ទាំង​នេះ​មិន​មែន​មាន​ប្រភព​មក​ពី​រដ្ឋ Arizona ទេ ហើយ​ពួកវា​បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​ដល់​កន្លែង​រស់នៅ​របស់​មនុស្ស​ និង​សត្វ ដោយ​ជាន់​បំផ្លាញ​ដំណាំ ធ្វើ​ឲ្យ​កខ្វក់​​ប្រភព​ទឹក និង​ប្រជែង​ជាមួយ​នឹង​សត្វព្រៃ​នៅ​រដ្ឋ Arizona ដើម្បី​រក​ចំណី​ដែល​មាន​តិចតួច​ជា​ដើម។ អ្នកស្រី Daria Dieguts បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ Oatman ដែល​ជា​ភូមិ​ដ៏​តូច​មួយ​នៅ​ក្នុង​រដ្ឋ Arizona ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​បញ្ហា​នេះ ហើយ​ធ្វើ​សេចក្តី​រាយការណ៍​លម្អិត។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល៕ The Voice of America Khmer Service 9 Khmer) broadcasts comprehensive news and feature multimedia programs about Cambodia, Southeast Asia, America and the world. Everyday, our radio programs provide the latest news. We also deliver in-depth reporting and analysis in international politics, human rights, economics, science, health, business and entertainment.

No comments:

Post a Comment