Friday, March 16, 2018
បទសម្ភាសន៍ VOA៖ សកម្មជនខ្មែរអាមេរិកាំងថា កម្ពុជា មិនអាចរស់នៅតែឯកឯងដោយគ្មានប្រទេសដទៃទៀត
ខណៈដែលទណ្ឌកម្មអន្តរជាតិ កាន់តែមានសភាពខ្លាំងឡើងលើប្រទេសកម្ពុជា ដោយសារបញ្ហានយោបាយក្នុងស្រុកនោះ អ្នកឃ្លាំមើលការវិវត្តនយោបាយកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវការប្រទេសដទៃទៀត ជាពិសេសបស្ចិមប្រទេស ដោយមិនអាចរស់នៅតែឯកឯងបានទេ។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍លោក សេក កុសល នាយកអង្គការសភាខ្មែរអន្តរជាតិដែលទីស្នាក់ការនៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក៕
The Voice of America Khmer Service (VOA Khmer) broadcasts comprehensive news and feature multimedia programs about Cambodia, Southeast Asia, America and the world. Everyday, our radio programs provide the latest news. We also deliver in-depth reporting and analysis in international politics, human rights, economics, science, health, business and entertainment.
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបង្កើតស្នាដៃសិល្បៈ«បង្សុកូល»ដើម្បីផ្តល់ក្តីសង្ឃឹម
ស្នាដៃសិល្បៈខ្មែរសម័យទំនើបមួយឈ្មោះថា «បង្សុកូល» ត្រូវបានសម្តែងនៅឯមជ្ឈមណ្ឌលសម្តែងសិល្បៈ Brooklyn Academy of Music ក្នុងសង្កាត់ Brooklyn បុរី ញូវយ៉ក សហរដ្ឋអាមេរិក កាលពីពេលកន្លងទៅនេះ។ ការសម្តែងសិល្បៈនេះ គឺជាស្នាដៃសហការគ្នាលើកដំបូងរវាងសិល្បករខ្មែរដ៏ឆ្នើមពីររូប ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម គឺលោកបណ្ឌិត ហ៊ឹម សុភី ដែលជាអ្នកនិពន្ធទំនុកភ្លេង និងលោក ប៉ាន់ រិទ្ធី ដែលជាអ្នកដឹកនាំការសម្តែងនេះ។ អ្នកនាង ហុង ចិន្តា នៃ VOA បានទៅទស្សនាការសម្តែងសិល្បៈនេះ ដោយផ្ទាល់កាលពីយប់ថ្ងៃទី១៥និងថ្ងៃទី១៦ ខែ ធ្នូ កន្លងទៅ និងបានរាយការណ៍ព័ត៌មានលម្អិតអំពីរឿងនេះ៕
Subscribe to:
Posts (Atom)