Friday, March 16, 2018

បទសម្ភាសន៍ VOA៖ បញ្ហា​នយោបាយ ​កម្ពុជា អាច​ដោះស្រាយ​បាន​តាម​ការចរចា​រវាង​គណបក្ស​ទាំងពីរ នៅ​ពេល​ដែល​នយោបាយ​កម្ពុជា មាន​ភាព​ចម្រូងចម្រាស​កាន់តែ​ខ្លាំង​ឡើង​ អ្នកតាមដាន​ការវិវត្ត​នយោបាយ​នៅ​កម្ពុជា បាន​លើកឡើង​ថា ដំណោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា ទាមទារ​ឲ្យ​មាន​ការ​ចរចា​គ្នា​រវាង​អ្នក​នយោបាយ​ខ្លួន​ឯង​ផ្ទាល់ ដោយ​មាន​ការ​សម្របសម្រួល​ពី​មជ្ឈដ្ឋាន​ឯករាជ្យ​ដែល​ភាគី​ទំនាស់​អាច​ទទួល​យក​បាន​ទាំង​សង​ខាង។ លោក សាយ មុន្នី នៃ VOA បាន​សម្ភាសន៍ លោក ជា និច្ច នាយក​អង្គការ​ ខ្ញុំ​ខ្មែរ នៅ​ពេល​ដែល​លោក ជា និច្ច ​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ៕
គ្រួសារ​ខ្មែរ​អាមេរិកាំង​តស៊ូ​ផ្លូវ​តុលាការ​ទល់​នឹង​ការបណ្តេញ​ចេញ គ្រួសារ​ខ្មែរ​អាមេរិកាំង​មួយ កំពុងតែ​ប្រឹងប្រែង​តស៊ូ​តាម​ផ្លូវ​ច្បាប់​ឱ្យ​ស្វាមី បាន​បន្ត​រស់នៅ​សហរដ្ឋ​អាមេរិក ក្រោយរង​ការបណ្តេញ​ចេញ​ដោយសារតែ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ជាង​១៦​ឆ្នាំ​មុន។ លោក ម៉ែន គឹមសេង​នៃ VOA ជូន សេចក្តី​រាយការណ៍​អំពី​រឿង​នេះ៕
VOA សង្ខេប៖ ព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា ក្នុងសប្តាហ៍ទី២ មិនា ២០១៨ អង្គការ​សង្គម​ស៊ីវិលនិង​ គណបក្សជំទាស់ ទាមទារ​ ឲ្យ​មាន​ការ​ស៊ើប​អង្កេតអំពើហិង្សា​នៅ​ខេត្ត​ក្រចេះ។ តុលាការកំពូលសម្រេចទាត់ចោលសំណើព្យាបាលជម្ងឺក្រៅពន្ធនាគារលោក កឹម សុខា។ កងទ័ព​កម្ពុជា​ត្រៀមធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​ចិន។ លោក​ ហ៊ុន សែន​ ប្រកាស​ មិន​ចរចា​ជាមួយមន្ត្រី គណបក្សប្រឆាំង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែ
បទសម្ភាសន៍ VOA៖ សកម្មជន​ខ្មែរ​អាមេរិកាំង​ថា ​កម្ពុជា មិន​អាច​រស់នៅ​តែ​ឯកឯង​ដោយ​គ្មាន​ប្រទេស​ដទៃ​ទៀត​ ខណៈ​ដែល​ទណ្ឌកម្ម​អន្តរជាតិ​ កាន់តែ​មាន​សភាព​ខ្លាំង​ឡើង​លើ​ប្រទេស​កម្ពុជា ដោយសារ​បញ្ហា​នយោបាយ​ក្នុង​ស្រុក​នោះ អ្នក​ឃ្លាំមើល​ការ​វិវត្ត​នយោបាយ​កម្ពុជា បាន​លើកឡើង​ថា ប្រទេស​កម្ពុជា ត្រូវការ​​ប្រទេស​ដទៃទៀត ជាពិសេស​បស្ចិម​ប្រទេស ដោយ​មិន​អាច​រស់​នៅ​តែ​ឯកឯង​បាន​ទេ។ លោក សាយ មុន្នី នៃ VOA បាន​សម្ភាសន៍​លោក សេក កុសល នាយក​អង្គការ​សភា​ខ្មែរ​អន្តរជាតិ​ដែល​ទីស្នាក់ការ​​នៅ​រដ្ឋមីនីសូតា សហរដ្ឋ​អាមេរិក៕ The Voice of America Khmer Service (VOA Khmer) broadcasts comprehensive news and feature multimedia programs about Cambodia, Southeast Asia, America and the world. Everyday, our radio programs provide the latest news. We also deliver in-depth reporting and analysis in international politics, human rights, economics, science, health, business and entertainment.
អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​បង្កើត​ស្នាដៃ​សិល្បៈ​«បង្សុកូល»​ដើម្បី​ផ្តល់​ក្តីសង្ឃឹម ស្នាដៃ​សិល្បៈ​ខ្មែរ​សម័យ​ទំនើប​មួយ​​ឈ្មោះ​ថា «បង្សុកូល» ត្រូវ​បាន​សម្តែង​​នៅ​ឯ​មជ្ឈមណ្ឌល​សម្តែង​សិល្បៈ Brooklyn Academy of Music ក្នុង​សង្កាត់ Brooklyn បុរី ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ពេល​កន្លង​ទៅ​នេះ។ ការ​សម្តែង​សិល្បៈ​នេះ​ គឺ​ជា​ស្នាដៃ​សហការ​គ្នា​លើក​ដំបូង​រវាង​សិល្បករ​ខ្មែរ​ដ៏​ឆ្នើម​ពីរ​រូប ដែល​បាន​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម គឺ​លោក​បណ្ឌិត ហ៊ឹម សុភី ដែល​ជា​អ្នកនិពន្ធ​ទំនុក​ភ្លេង និង​លោក ប៉ាន់ រិទ្ធី ដែល​ជា​អ្នក​ដឹកនាំ​ការ​សម្តែង​នេះ។ អ្នក​នាង ហុង ចិន្តា នៃ VOA បាន​ទៅ​​ទស្សនា​ការ​សម្តែង​សិល្បៈ​នេះ​ ​ដោយ​ផ្ទាល់​កាល​ពី​យប់​ថ្ងៃ​ទី១៥​និង​ថ្ងៃ​ទី១៦ ខែ​ ធ្នូ កន្លង​ទៅ​ និង​បាន​រាយការណ៍​ព័ត៌មាន​លម្អិត​អំពី​រឿង​នេះ៕
VOA សង្ខេប៖ ព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា ក្នុង​សប្តាហ៍ទី១ មិនា​ ២០១៨​​ ព័ត៌មាន​សំខាន់ៗ គួរកត់សម្គាល់​ប្រចាំ​​សប្តាហ៍៖ សេតវិមានប្រកាសផ្ដាច់ជំនួយអាមេរិកពីរដ្ឋាភិបាលខ្មែរ។ សំណុំរឿង ហ៊ុន សែន អូស្រ្តាលី និងទីងមោង។ រដ្ឋាភិបាលខ្មែរ នឹងចាត់វិធានការតឹងរ៉ឹងលើពលករបរទេសគ្មានច្បាប់ជាង១០ម៉ឺននាក់។ យុវជនច្រើនកុះករចូលរួមមហោស្រពវិទ្យាស្ត្រនៅភ្នំពេញ។
វីដេអូខ្លី VOA៖ ស.រ.អា សម្រេច​កាត់​ជំនួយ​ទៅ​កម្ពុជា​ដោយសារ​លិទ្ធិ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ សហរដ្ឋអាមេរិក បាន​សម្រេច​កាត់បន្ថយ​ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា ក្រោយពី​ សេតវិមាន​ចាត់ទុក​ថា លិទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ បាន​ដើរ​ថយ​ក្រោយ។
ដំណើរ​មក​សហរដ្ឋ​អាមេរិក៖ ជនអន្តោប្រវេសន៍រៀបរាប់រឿងរ៉ាវរបស់ខ្លួន សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​មួយ​នៃ​ជនអន្តោប្រវេសន្ត៍។ អស់​រយៈពេល​ជាង​មួយ​សតវត្សរ៍​មក​ហើយ សហរដ្ឋ​អាមេរិក គឺ​ជា​ជម្រើស​លើ​គេ​សម្រាប់​អ្នក​ដែល​ចង់​បាន​ជីវិត​ល្អ​ប្រសើរ។ រៀងរាល់​ឆ្នាំ ប្រជាពលរដ្ឋ​ប្រមាណជា​១​លាន​នាក់ បាន​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​មក​រស់នៅ​សហរដ្ឋ​អាមេរិក ក៏ប៉ុន្តែ អ្នក​ដែល​ទទួល​បាន​ទិដ្ឋាការ​មាន​ចំនួន​តែ​ពាក់​កណ្តាល​នៃ​ចំនួន​នេះ​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ការទទួល​បាន​ទិដ្ឋាការ​នេះ គឺ​គ្រាន់តែ​ជា​ការចាប់ផ្តើម​នៃ​ដំណើរ​ដ៏​វែង​ឆ្ងាយ​មួយ​ឆ្ពោះ​ទៅ​ការផ្លាស់ប្តូរ​ដ៏​ជោគជ័យ​សម្រាប់​ជីវិត​ថ្មី​តែប៉ុណ្ណោះ។ នៅក្នុង​សេចក្តី​រាយការណ៍​ជា​វីដេអូ​នេះ VOA នឹង​ពិនិត្យ​មើល​ឧបសគ្គ និង​ឱកាស​ដែល​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​មក​សហរដ្ឋ​អាមេរិក​នេះ ជួប​ប្រទះ៕
សហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្មប្រទេសកម្ពុជា នៅថ្ងៃចន្ទនេះ សហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសកម្ពុជាបន្ទាប់ពីគណបក្សកាន់អំណាចនិយាយថា ខ្លួនបានអាសនៈទាំងអស់ពីការបោះឆ្នោតព្រឹទ្ធសភាដែលអ្នកគាំទ្រគណបក្សប្រឆាំងត្រូវបានដកហូតសិទ្ធិបោះឆ្នោត។ អ្នកស្រី Federica Mogherini មេដឹកនាំគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានប្រាប់សន្និសីទព័ត៌មានថា ក្រុមប្រឹក្សាបានពិចារណាវិធានការប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលអ្នកការទូតនិយាយថា ជាការព្រមានលោកនាយករដ្ឋមន្រ្តីហ៊ុនសែន ដែលកាន់អំណាចជាងបីទសវត្សរ៍ថា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាចប្រឈមនឹងការដាក់ទណ្ឌកម្ម។ លោក Mogherini ក៏បាននិយាយផងដែរថា ជំនួយហិរញ្ញវត្ថុដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានផ្អាករួចហើយ។ អ្នកស្រីបន្តថា សហភាពអឺរ៉ុបកំពុងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះពន្ធលើទំនិញគ្រប់បែបយ៉ាងលើកលែងអាវុធសម្រាប់ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យកម្ពុជាទទួលបានការអនុគ្រោះពន្ធនៅទីផ្សារអឺរ៉ុបដែលមានប្រជាជនប្រមាណ ៥០០លាននាក់។ គណបក្សប្រឆាំងដ៏សំខាន់នៅកម្ពុជាគឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកាលពីខែវិច្ឆិកាឆ្នាំមុនតាមសំណើរបស់រដ្ឋាភិបាលហើយសមាជិកសភា៥៥រូបនិងសមាជិកក្រុមប្រឹក្សាឃុំ ៥០០៧នាក់បាត់សិទ្ធិបោះឆ្នោតព្រឹទ្ធសភានេះ។ ការរំលាយនេះធ្វើឡើងបន្ទាប់ពីការចាប់ខ្លួនលោកកឹម សុខាមេដឹកនាំគណបក្សសង្គ្រោះជាតិដោយចោទថា គ្រោងនឹងផ្តួលរំលំរដ្ឋាភិបាលដោយមានជំនួួយពីអាមេរិក ជាការចោទប្រកាន់ដែលលោកកឹម សុខានិងអាមេរិកបដិសេធ៕ The Voice of America Khmer Service (VOA Khmer) broadcasts comprehensive news and feature multimedia programs about Cambodia, Southeast Asia, America and the world. Everyday, our radio programs provide the latest news. We also deliver in-depth reporting and analysis in international politics, human rights, economics, science, health, business and entertainment.
VOA សង្ខេប៖ ព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា ក្នុង​សប្តាហ៍ទី៤ កុម្ភៈ​ ២០១៨​​ ព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា ក្នុង​សប្តាហ៍ទី៤ កុម្ភៈ​ ២០១៨​​៖ គណបក្សប្រជាជនប្រមូលអសនៈព្រឹទ្ធសភាទាំង៥៨។ ព្រះរាជាយាងទៅចិនខណៈវិសោធនកម្មច្បាប់ទៅជិតដល់ព្រះរាជវាំង។ នាយករដ្ឋមន្ត្រីខ្មែរព្រមានរាំងខ្ទប់សេចក្ដីថ្លែងការណ៍អាស៊ានអូស្ត្រាលី។ លោក ហ៊ុន ម៉ានី ស្ងាត់ស្ងៀមជុំវិញការបង្ហាញពីខ្លឹមសារសន្ទនាស្នេហា។
ការបោះឆ្នោត​ព្រឹទ្ធសភា​បាន​បញ្ចប់​ដោយ​គ្មានបក្ស​ប្រឆាំង​ និង​ចំណាប់​អារម្មណ៍​ពី​ពលរដ្ឋ ការ​បោះឆ្នោត​ព្រឹទ្ធសភា​សម្រាប់​នីតិកាល​ទី​បួន​ បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ដោយ​មិន​មាន​ការ​ចូលរួម​ពី​គណបក្សជំទាស់​សំខាន់​មួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​ និង​មិន​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ​សាមញ្ញ​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ លោកហ៊ុល រស្មី​រាយការណ៍​ពីភ្នំពេញ។​ The Voice of America Khmer Service (VOA Khmer) broadcasts comprehensive news and feature multimedia programs about Cambodia, Southeast Asia, America and the world. Everyday, our radio programs provide the latest news. We also deliver in-depth reporting and analysis in international politics, human rights, economics, science, health, business and entertainment.